ថ្ងៃអាទិត្យ ១២កើត ដល់ថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងនៅថ្ងៃទី០៣ ដល់០៦ ខែឧសភា ខែ ២០២០ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម និងសហការី បានចុះអធិការកិច្ចត្រួតពិនិត្យការលក់ដុំ លក់រាយ ការស្តុកទុក ថ្នាំកសិកម្ម និងជីកសិកម្ម ដើម្បីពង្រឹងគុណភាពសុវត្ថិភាពសម្ភារកសិកម្មដល់កសិករក្នុងការងារជម្រុញផលិតកម្មកសិកម្មនៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។
លោក ភុំ រ៉ា និងសហការី បានចុះអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង
