ឯកឧត្ដម ជួប ប៉ារីស៍ បានដឹកនាំកិច្ចប្រជុំ និងចែករំលែកចំណេះដឹង ផ្នែកការប្រែប្រួលអាកាសធាតុ តាមប្រព័ន្ធអនឡាញជាមួយថ្នាក់ដឹកនាំ និងមន្រ្តីទទួលបន្ទុកនៃមន្ទីរបរិស្ថានខេត្ត រាជធានី


នាទីស្តីការក្រសួងបរិស្ថាន នៅព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានដឹកនាំកិច្ចប្រជុំ និងចែករំលែកចំណេះដឹង ផ្នែកការប្រែប្រួលអាកាសធាតុ តាមប្រព័ន្ធអនឡាញជាមួយថ្នាក់ដឹកនាំ និងមន្រ្តីទទួលបន្ទុកនៃមន្ទីរបរិស្ថានខេត្ត រាជធានី។

នៅក្នុងកិច្ចប្រជុំនេះ ផ្តោតសំខាន់លេីចំណុច​ ០៤សំខាន់ៗ៖
១-​ អត្ថន័យនៃការប្រែប្រួលអាកាសធាតុ
២-​ មូលហេតុសំខាន់ៗនៃការប្រែប្រួលអាកាសធាតុ
៣-​ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ​នៅក្នុងបរិបទតំបន់​ និងពិភពលោក
៤-​ កិច្ចពិភាក្សាសំណួរ​ និងចម្លេីយ។
កិច្ចប្រជុំ​ មានការពិភាក្សាសំណួរច្រេីន​ពាក់ព័ន្ធ​នឹងមូលហេតុនៃការប្រែប្រួលអាកាសធាតុ​ ឧស្ម័ន​ផ្ទះកញ្ចក់​ និងអត្ថប្រយោជន៍ព្រៃឈេី​ ក៏ដូចជាការលក់ឥណទានកាបូន REDD+ផងដែរ។