នាថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក តាំង សុផាត អគ្គនាយករង លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប និងខេត្តកំពត ចុះពិនិត្យជាក់ស្តែងលេីការងារជួសជុលស្តារឡេីងវិញ និងសាងសង់សំណង់នៃប្រព័ន្ធធារាសាស្ត្ររនេស ស្ថិតក្នុងភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អេីរ ខេត្តកែប។ ទំហំការងារដែលត្រូវអនុវត្តរួមមាន ៖
១-ជួសជុលទំនប់ប្រវែង ២ ៥០០ម៉ែត្រ
២-សាងសង់ធ្នឹមក្រវាត់បេតុងសម្រាប់រៀបថ្មប្រវែង ៧០០ម៉ែត្រ និងក្រាលក្រណាត់Geotextile ព្រមទាំងក្រាលសំណាញ់គ្របពីលេីថ្ម
៣-សាងសង់សំណង់ការងារទឹក ចំនួន ០៥កន្លែង ដែលក្នុងនោះមានសំណង់បង្ហៀរ ០១កន្លែង៕
ឯកឧត្តម ឈា ប៊ុនរិទ្ធ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប និងខេត្តកំពត ចុះពិនិត្យជាក់ស្តែងលេីការងារជួសជុលស្តារឡេីងវិញ និងសាងសង់សំណង់នៃប្រព័ន្ធធារាសាស្ត្ររនេស
