ឯកឧត្តម លូ គឹមឈន់ បាននាំយកថវិកាចំនួនពីប្រាក់បៀវត្សរបស់ថ្នាក់ដឹកនាំ មន្រ្តី-និយោជិត និងកម្មករ ដែលជាការចូលរួមបរិច្ចាគតាមការស្ម័គ្រចិត្តប្រគល់ជូន ឯកឧត្តមវេជ្ជបណ្ឌិតសាស្រ្តាចារ្យ ម៉ម ប៊ុនហេង


នាថ្ងៃព្រហស្បតិ៍ ០១ រោច ខែ ពិសាខ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២០ វេលាម៉ោង ១១ និង៣០ នាទី ព្រឹក នៅទីស្តីការក្រសួងសុខាភិបាល , ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក និងថ្នាក់ដឹកនាំ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) បាននាំយកថវិកាចំនួន ២១៧,២០០,០០០ ៛ (ពីររយដប់ប្រាំពីរលាន ពីររយពាន់រៀលគត់) (ដែលស្មើនឹង ៤៣,៤៤០,០០០ រៀល ក្នុងមួយខែ សម្រាប់រយៈពេល ៥ (ប្រាំ) ខែ) ពីប្រាក់បៀវត្សរបស់ថ្នាក់ដឹកនាំ មន្រ្តី-និយោជិត និងកម្មករ ដែលជាការចូលរួមបរិច្ចាគតាមការស្ម័គ្រចិត្តប្រគល់ជូន ឯកឧត្តមវេជ្ជបណ្ឌិតសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាអនុប្រធានប្រចាំការគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19) ក៏ដូចជាឆ្លុះបញ្ចាំងនូវកម្លាំងមហាសាមគ្គីជាតិខ្មែរប្រកបដោយទឹកចិត្តសប្បុរសធម៌ ចេះជួយចែករំលែកក្នុងគ្រាលំបាកក្រោមដំបូលសន្តិភាពដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។