ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញជាអធិបតី និងបំពាក់គ្រឿងឥស្សរិយយស ជូនដល់សមាជិក សមាជិកាក្រុមប្រឹក្សា ឃុំ សង្កាត់ ទាំង២៩ ក្នុងទូទាំងខេត្តព្រះសីហនុ ដែលមានស្នាដៃក្នុងការបំពេញភារកិច្ចការងារ បំរើប្រទេសជាតិ និងប្រជាជន ក្នុងរយៈកាលកន្លងមក។
ក្នុងឱកាសនោះដែរ សម្តេច បានផ្តល់ប្រាក់ឧបត្ថម្ភក្នុងម្នាក់ៗ ២០០០០០ រៀល ជូនដល់សមាជិកសមាជិកា ក្រុមប្រឹក្សា ឃុំសង្កាត់ ទាំង ១៦៩ រូប នឹងអញ្ជើញពិសារអាហាថ្ងៃត្រង់ ជាមួយបងប្អូន ប្រកបដោយបរិយាកាសរីករាយ សិ្នទ្ធស្នាល៕