អភិបាលរងខេត្តព្រះវិហារ ដឹកនាំប្រជុំពិភាក្សាលើបញ្ហាការប្រើប្រាស់អគ្គីសនីមិនប្រក្រតីក្នុងក្រុងព្រះវិហារ ជាមួយក្រុមការងារនាយកដ្ឋានអ្នកប្រើប្រាស់នៃអាជ្ញាធរអគ្គីសនីកម្ពុជា


នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត អញ្ជើញដឹកនាំប្រជុំពិភាក្សាលើបញ្ហាការប្រើប្រាស់អគ្គីសនីមិនប្រក្រតីក្នុងក្រុងព្រះវិហារ ជាមួយក្រុមការងារនាយកដ្ឋានអ្នកប្រើប្រាស់នៃអាជ្ញាធរអគ្គីសនីកម្ពុជា ដោយមានការចូលរួមពីនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងព្រះវិហារ ប្រធានមន្ទីរ មន្ទីររ៉ែ និងថាមពល នាយកទីចាត់ការសាលាខេត្ត តំណាងក្រុមហ៊ុនអគ្គីសនីខេត្តព្រះវិហារ នៅសាលាខេត្តព្រះវិហារ ។

ក្រុមការងារអាជ្ញាធរអគ្គីសនីកម្ពុជា និង ក្រុមការងារខេត្តនឹងបន្តចុះពិនិត្យកុងទ័រនៅតាមបណ្តាផ្ទះដែលមានភាពមិនប្រក្រតីផងដែរ។