ឯកឧត្តម ប្រាក់ សុវណ្ណ នាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន៥០ គ្រួសារ ក្នុងឃុំស្អាង ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ


សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ២០២០ នេះឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ជនពិការ អ្នករស់នៅជាមួយមេរោគអេដស៍ សរុបចំនួន៥០ គ្រួសារ ក្នុងឃុំស្អាង ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះដែរឯកឧត្តមប្រធានគណៈកម្មា ធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ច ” ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។ ឯកឧត្តមក៏បានផ្តាំផ្ញើសុំឱ្យថែរទាំសុខ ភាព ត្រូវមានអនាម័យជាប់ជាប្រចាំ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩។

សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖អង្ករ២៥ គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ១យួរ និងថវិកាចំនួន ២០,០០០រៀល ។

-ក្នុងនោះគ្រួសារអត្ថិភាព ១០គ្រួសារថែម សារុង១ ភួយ១ ក្រមា១ មុង១ និងថវិកា ២០០,០០០ រៀល ។

-ប្រគេនព្រះសង្ឃក្នុងមួយវត្តព្រះឥន្ទទ្រង់ មី១ កេសធំ ទឹកក្រូច២ កេស ទឹកសុទ្ធ២ កេស២ អាកុល១០ លីត្រ ថវិកា ២០០,០០០រៀល។

-ប្រគល់ជូនអនុសាខាស្រុក អាកុល ៥ លីត្រ ម៉ាស់៨ ដុំ។

-រដ្ឋបាលខេត្ត ប្រគល់ជូនរដ្ឋបាលស្រុក អាកុល១០លីត្រ ម៉ាស់៥ ប្រអប់។