អាជ្ញាធរ​កំពង់ចាម ​ចូល​បច្ច័យ​១០​លាន​រៀល ​ ​បុណ្យ​គម្រប់​ប្រាំពីរ​ថ្ងៃ​សព​មាតា​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​


កំពង់ចាម​៖ ​លោក ​អ៊ុន​ចាន់​ដា​ អភិបាលខេត្ត​កំពង់ចាម ​បាន​ដឹកនាំ​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​ ​នាំយក​បច្ច័យ​ចំនួន​១០​លាន​រៀល ​ ​បុណ្យសព​គម្រប់​៧​ថ្ងៃ​របស់​សព​មាតា​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​នៅ​រសៀល​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំ​២០២០​។​

​ពិធី​គោរព​បុណ្យសព​៧​ថ្ងៃ​ របស់​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា​ប៊ុន​ស៊ា​ង​លី​មាតា ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ​ហ៊ុនសែន​នេះ​គឺ​បាន​ប្រព្រឹត្តទៅ​នៅឯ​ស្រុកកំណើត​របស់​សម្តេច​នៅ​ភូមិគ្រឹះ​ស្ថិតក្នុង​ភូមិ​ទី​២​ឃុំ​រកា​ខ្នុរ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។​

​គួរ​បញ្ជាក់ថា អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី បានទទួល​មរណ​:​ភាព កាលពី​វេលា​ម៉ោង​២​និង​១២​នាទី​ទាបភ្លឺ​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០២០​។​ដោយនៅ​ព្រឹក​ថ្ងៃទី​៦​ខែឧសភា​ដដែល​បាន​ដង្ហែ មក​បញ្ចុះ​នៅ​ស្រុកកំណើត​ខាងលើ​៕