ខេត្តព្រះវិហារ៖នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នេះ ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ រួមជាមួយ លោក សំលាងទ្រី ប្រធានមន្ទីរ និងមន្ត្រីជំនាញមន្ទីរសាធារណការខេត្តព្រះវិហារ មន្ត្រីរដ្ឋបាលស្រុកសង្គមថ្មី បានចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ស្ពានស្ទឹងស្ដៅ ដែលជាស្ពានឆ្លងទៅកាន់តំបន់អភិរក្សភ្នំត្នោត ភ្នំពក ស្ថិតក្នុងភូមិសុច ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ឯកឧត្តម គោស៊ុំ ប៊ុនសឿត ចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ស្ពានស្ទឹងស្ដៅ ដែលជាស្ពានឆ្លងទៅកាន់តំបន់អភិរក្សភ្នំត្នោត ភ្នំពក
