រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសាងសង់ស្ពានបេតុងអារមេឆ្លងការព្រែកព្នៅ


គិតត្រឹមថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៧ ការដ្ឋានសាងសង់ស្ពានឆ្លងព្រែកព្នៅ សម្រេចបាន ៦០% ដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅចំណុចប្រសព្វផ្លូវជាតិលេខ ៥ និងផ្លូវលេខ ១៥១ ទីប្រជុំជនព្រែកព្នៅ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសាងសង់ស្ពានបេតុងអារមេឆ្លងការព្រែកព្នៅ តភ្ជាប់គ្នារវាងផ្លូវលេខ ១៥១ និងផ្លូវកប់ស្រូវ។ ស្ពាននេះ មានប្រវែង ៥៤ម ទទឹង ២០.៧ម និងស្ថាបនាផ្លូវបេតុងអារមេសងខាងប្រវែង ១១០០ម ទទឹង ៩ម។