កាលពីថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងគណៈប្រតិភូក្រសួង អមដោយលោកប្រធាន និងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្ត បានចុះពិនិត្យអាហារដ្ឋានត្មាត នៅដែននជម្រកសត្វព្រៃសៀមប៉ាង និងរៀបចំកិច្ចប្រជុំមួយ ស្តីពីការងារគ្រប់គ្រងដែនជម្រកសត្វព្រៃសៀមប៉ាង ប្រារព្ធឡើងនៅស្នាក់ការទួលកំណប់ និងបន្ទាប់មកបានបន្តដំណើរបំពេញទស្សនកិច្ចការងារនៅឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង នៃខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។
មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានចុះពិនិត្យអាហារដ្ឋានត្មាត នៅដែននជម្រកសត្វព្រៃសៀមប៉ាង
