ឯកឧត្ដម ម៉ៅ ភិរុណ និងឯកឧត្តម នង វាសនា បានអញ្ជើញចែកអំណោយជូនប្រជាជនក្រីក្រចំនួន ៣០០គ្រួសារ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល


ខេត្តកណ្តាល : នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល រួមជាមួយឯកឧត្តម នង វាសនា តំណាងរាស្ត្រខេត្តកំពង់ធំ និងឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត បានអញ្ជើញចែកអំណោយជូនប្រជាជនក្រីក្រចំនួន ៣០០គ្រួសារ នៅភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។
ក្នុងនោះអំណោយឧបត្ថម្ភរួមមាន អង្ករ ២០គីឡូ មី១កេះ ទឹកស៊ីអ៉ីវ១យួរ ទឹកត្រី ១យួរ ក្រម៉ា ១ និងថវិកា ២ម៉ឺនរៀល។ ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នពីជំងឺcovid-19 ត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យអោយបានជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវលាងដៃជាមួុយ សាប៊ូ អាល់កុល រឺជែលលាងដៃអោយបានញឹកញាប់ ពេលចេញទៅខាងក្រៅត្រូវពាក់ម៉ាស់ រឺរុំក្រម៉ា កាត់បន្ថយការជួុបជុំ ជាពិសេសត្រូវផ្សព្វផ្សាយបន្តពីវិធានការណ៍ការពារជំងឺcovid-19អោយបានគ្រប់ៗគ្នា៕