នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ប្រតិភូ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងជាអគ្គនាយក នៃអគ្គនាយកដ្ឋាគយ និងរដ្ឋាករកម្ពុជា និងមានអញ្ជើញចូលររួម ពីលោកជំទាវ អ៊ុល ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប លោកជំទាវ ហេង សំអូន អគ្គនាយាយិការរងនៃអគ្គនាយកដ្ឋាគយ និងរដ្ឋាករកម្ពុជា , ឯកឧត្តម នួន ចាន់រិទ្ធិ អគ្គនាយករង នៃអគ្គនាយកដ្ឋាគយ និងរដ្ឋាករកម្ពុជា បានញ្ជើញសំណេះសំណាល សួសុខទុក្ខ និងនាំយកអំណោយផ្តល់ជូន ក្មួយៗកុមារកំព្រានៅបុរីកុមារខេត្តកែប ។
មានប្រសាស្វាគមន៍ ប្រតិភូនៃអគ្គនាយកដ្ឋាគយ និងរដ្ឋាករកម្ពុជា នាឱកាសនោះ លោកជំទាវ អ៊ុល ភិរុណ សំដែងនូវទឹកចិត្តសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ របស់ឯកឧត្តមបណ្ឌិត អគ្គនាយ ព្រមទាំងប្រតិភូអមដំណើរ ដែលជានិច្ចកាល តែងតែនាំយកអំណោយមកសួសុខ ទុក្ខដល់ក្មួយៗ កុមារកំព្រាជាបន្តបន្ទាប់ ដើម្បីសម្រួលដល់ការលំបាករបស់ក្មួយៗនិងជាការផ្តល់នូវភាពកក់ក្តៅ ដល់ក្មួយៗកុមារកំព្រាផង។ លោកជំនាវអភិបាលរងខេត្តបន្តថា ថ្វីត្បិត តែក្មួយៗនៅទីនេះ ជាកុមារកំព្រា គ្មានឱពុកម្តាយបីបាច់ថែរក្សា តែក្រោមការយកចិត្តទុកដាក់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា បានបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង តាមរយៈមណ្ឌលកុមារកំព្រាគ្រប់ខេត្តក្រុង ទូទាំងប្រទេស ដោយធ្វើកុមារកំព្រាទាំងអស់ ទទួលបាននូវសិទ្ធិ ទាំង៤យ៉ាងគឺ សិទ្ធិរស់រានមានជីវិត សិទ្ធិអភិវឌ្ឃន៏ សិទ្ធិការពារ និងសិទ្ធិចូលរួម ដូចជាកុមារដែលរស់នៅជាមួយឳពុម្តាយនៅតាមសហគមន៍ដែរ។ តាមរយៈអំណោយ សប្បុរសធម៌របស់អង្គការដៃគូ ក៏ដូចជាសប្បុរសជននា ពិសេសថ្ងៃនេះឯកឧត្តមបណ្ឌិត អគ្គនាយកនៃអគ្គនាយកដ្ឋាគយ និងរដ្ឋាករកម្ពុជា បាននាំយកអំណោយយ៉ាងច្រើន មកផ្តល់ជូននាពេលនេះ ពិតជាបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយទ្រទ្រង់ដល់ដំណើការបស់មណ្ឌលបានយ៉ាងច្រើន។
មានប្រសាសន៍សំណេះសំណាលជាមួយក្មួយៗកុមារកំព្រា នាពេលនោះ ឯកឧត្តមបណ្ឌិត គុណ ញឹម បានណែនាំក្មួយៗកុមារកំព្រាទាំងអស់ឱ្យមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីត១៩ ដែលកំពុងឆ្លងរាល់ដាលពេញពិភពលោក។ ការការពារខ្លួនមិនឱ្យឆ្លងជំងឺនេះ គឺក្មួយៗត្រូវតែរស់នៅស្អាតជានិច្ច លាងដៃជាប្រចាំជាមួយ សាប៊ូ អាលកុល ឬចែលលាងដៃនិងត្រូវជៀសវាងទៅកន្លែងទីប្រជុំជនដែលមានមនុស្សច្រើន ប្រសិនមិនចាំបាច់ និងត្រូវពាក់ម៉ាស់ជាប្រចាំ ។ ឯកឧត្តមបណ្ឌិតបញ្ជាក់ថា ក្នុងដំណាក់កាលដែលយើងទាំងអស់គ្នាកំពុងរួមគ្នាទប់ស្កាត់ជាមួយមេរោគដ៏មហាឆ្លងនេះ ផលប៉ះពាល់ជាច្រើនបានកើតមានឡើង ទាំងបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ការធ្វើដំណើក្រៅប្រទេស ពិសេសគឺការសិក្សារៀនសូត្ររបស់ប្អូនៗក្មួយៗ គឺត្រូវបាន ផ្អាក់ជាបណ្តោះអាសន្ន ដូច្នេះសូមឱ្យបងប្អូនក្មួយៗ ព្យាយាមអត់ធ្មត់ និងស្តាប់តាមការណែនាំរបស់ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីបង្កាឱ្យបានដាច់ខាត នូវការឆ្លងជំងឺដ៏កាចសាហាវនេះមកក្នុងសហគមន៍របស់យើង។ ឯកឧត្តមបណ្ឌិតបន្ថែម ដើម្បីចូលរួមក្នុងយុទ្ធានាការទប់ស្កាត់ជំងឺកូវីត១៩នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាន ក៏ដូចជាសមាគមសង្គហមិត្តមន្ត្រីរាជការគយនិងរដ្ឋាករ បានបង្កើតក្រុមការងារមួយ ដែលដឹកនាំដោយលោកជំទាវ ហេង សំអូន អគ្គនាយិការង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានកំណត់គោលដៅ ដល់សហគមដែលជូបការលំបាកដោយផលប៉ះពាលនៃជំងឺកូវីត១៩ ដើម្បីសំរួលការលំបាកទាំងនេះ។ ហើយអំណោយដែលនាំមកផ្តល់ជូនដល់មណ្តលនាពេលនេះ មាន អង្គផ្កាម្លិះ ២០បាន, មីជាតិ ២កេះធំ, ត្រីខា១កេះធំ , ទឹកស៊ីវអ៊ីវ ៥យូរ សាប៊ូលាងដៃ១កេះ , ក្រម៉ា៧០ , អាកុល ២កាន ស្មើ ៦០លីត្រ, ឧបករណ៍ស្ទង់កំដៅ ១គ្រឿង, ម៉ាស់ ៥០០បន្ទះ ,ភេសជ្ជ១៥កេះ , ទឹកដោះគោខាប់ ២កេះ , ទឹកសុទ្ធ៣០យួរ , សម្ភារសិក្សា៥០កញ្ចប់ , អាវឈុតក្មេងស្រី ២០កំប្លេ, ថវិកាជូនកុមារកំព្រារ៥០នាក់ ម្នាក់២ម៉ឺនរៀល, ជូនបុគ្គលិកក្នុងមណ្ឌល ៧នាក់ ម្នាក់ ៨ម៉ឺនរៀល និងជូនដល់មណ្ឌល២លានរៀល ក្រៅពីនេះក្រុមការងារនៃអគ្គនាយកដ្ឋាគយ និងរដ្ឋាករកម្ពុជា ក៏បានផ្តល់ជូនដល់គណៈកម្មាធិកាសាខាកាកបាទក្រហមខេត្តក្នុងទិវាពិភពលោក កាកបាទក្រហមអឌ្ឍច័ន្ទក្រហម៨ ឧសភា ចំនួន ២០លានរៀលនិងដើម្បីផ្សព្វផ្សាយក្នុងយុទ្ធនាការប្រយុទ្ធជំងឺកូវីត ១៩ នេះ ផ្តល់ជូនទឹកអាល់កុល៤កាន ស្មើនិង១២០លីត្រ ,សំលៀកបំពាក់ការពារមេរោគ២០កំប្លេ, ស្រោមដៃ២០គូ ,ម៉ាស់ ២៥០០បន្ទះ ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានញ្ជើញសំណេះសំណាល សួសុខទុក្ខ និងនាំយកអំណោយផ្តល់ជូន ក្មួយៗកុមារកំព្រានៅបុរីកុមារខេត្តកែប
