ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ នេះ នៅទីតាំងវិហារថៅកុងចិន ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប លោក ងិន ងិនដា អភិបាលរងខេត្ត ឯកឧត្ដម ជន សុផល សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ដួង កែវចិន្តា សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលក្រុងកែប និងលោក លោកស្រី ក្រុមការងារចុះភូមិថ្មី បានចុះសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនអតីតយុទ្ធជនចំនួន ២៩រូប។ ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានលើកឡើងអំពីគុណបំណាច់របស់បងប្អូនដែលបានចូលរួមក្នុងការការពាជាតិមាតុភូមិរបស់យើងក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើអោយប្រទេសជាតិទាំងមូលទទួលបានសុខសន្តិភាពពេញលេញ ការអភិវឌ្ឍលើគ្រប់វិស័យ និងមានភាពស្មើមុខស្មើមាត់ទាំងក្នុងថ្នាក់តំបន់ និងសកលលោក។ លោកអភិបាលរងខេត្ត ក៏បានផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល អំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ១៩ និងផ្តល់អំណោយជូនបងប្អូនអតីតយុទ្ធជន ទាំង ២៩នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ២០គីឡូក្រាម សាប៊ូ អាល់កុល ម៉ាស់ ទឹកត្រី កន្សែង និងថវិកា ៤០០០០រៀល៕
ក្រុមការងារចុះភូមិថ្មី បានចុះសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនអតីតយុទ្ធជនចំនួន ២៩រូប
