ស្ថានទូតកម្ពុជា អំពាវនាវដល់ពលរដ្ឋខ្មែរដែលកំពុងស្ថិតនៅប្រទេសម៉ាឡេស៊ី ឱ្យបន្តអនុវត្តតាមការណែនាំនានារបស់អាជ្ញាធរប្រទេសម្ចាស់ផ្ទះ ខណៈវិធានការត្រូវបានបន្ធូរបន្ថយ


(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី បានអំពាវនាវដល់ប្រជាពលរដ្ឋពលករ ពលការិនី សិស្ស និស្សិតកម្ពុជា ដែលកំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ឱ្យបន្តអនុវត្តតាមការណែនាំនានារបស់អាជ្ញាធរប្រទេសម្ចាស់ផ្ទះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន រហូតដល់មានការជូនដំណឹងជាថ្មីពីស្ថានទូត។

បើតាមសេចក្តីរាយការណ៍ដោ យស្ថានទូតកម្ពុជា ដោយសារស្ថានភាពនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសម៉ាឡេស៊ី កំពុងមានសញ្ញាថយចុះជាវិជ្ជមាន រដ្ឋាភិបាលម៉ាឡេស៊ី បានសម្រេចពន្យារសុពលភាព នៃការអនុវត្តបទបញ្ជាពិនិត្យការធ្វើដំណើរ ដែលមានលក្ខខណ្ឌធូរស្រាលជាងមុនរហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។ សម្រាប់ការពន្យារពេលបន្ថែមនេះ រដ្ឋាភិបាលម៉ាឡេស៊ី បានបន្ធូរបន្ថយ និងអនុញ្ញាតឲ្យមានការធ្វើដំណើរ នៅក្នុងរដ្ឋនីមួយៗឡើងវិញ ជាពិសេសសកម្មភាពសេដ្ឋកិច្ចភាគច្រើនត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ ប៉ុន្តែត្រូវអនុវត្តតាមស្តង់ដារប្រតិបត្តិ សំដៅធានាទប់ស្កាត់ និងបង្ការការរីករាលដាលនៃការចម្លងជំងឺកូវីដ១៩ ឲ្យទទួលបានជោគជ័យ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេស៊ី៖