រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារ សព លោក សេង សំអាង ប្រជាពលរដ្ឋរស់នៅ សង្កាត់ ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ១៨:៣០នាទី ក្នុងជន្មាយុ៦០ឆ្នាំ ដោយរោគាពាធ និងបានចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រូសារសព លោក ឃុន យ៉ារ៉ុង ដែលជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ហើយបានទទួលមរណភាព វេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ ក្នុងជន្មាយុ៣៤ឆ្នាំ ដោយរោគាពាធ ហើយដែលសពទាំង២នេះ បាននឹងកំពុងរៀបចំពិធីបូជាសព និងតំកល់ធ្វើបុណ្យនៅទីឈាបនដ្ឋាន វត្តទួលសុវណ្ណារាម ហៅវត្តទួលសង្កែ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ សម្តេចភក្តី ក៏បានចូលបច្ច័យឧបត្ថម្ភគ្រួសារសពទាំង២ ផងដែរ។