ឯកឧត្តមនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម ដឹកនាំក្រុមការងារ អាជ្ញាធរក្រុង ស្រុក ក្នុងខេត្តឧត្តរមានជ័យ ចុះទៅជួយប្រជាពលរដ្ឋដែលរងការបះពាល់ពីខ្យល់កន្ត្រាក់ និងអ្នកមានជីវភាពខ្វះខាត ដោយនាំយកអង្ករ ទឹកត្រីទឹកស៊ីអ៊ីវ និងត្រីខ ដែលជាអំណោយរបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតទៅចែកជូនពួកគាត់ព្រមទាំងដឹកនាំកម្លាំងយកស័ង្កសី នឹងសម្ភារៈទៅជួយជួសជុលផ្ទះរបស់ប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញេីអោយ ក្រុមការងារ និងអាជ្ញាធរ មូលដ្ឋានត្រូវបន្តចុះតាមខ្នងផ្ទះ រកអោយឃេីញអ្នកដែលមានជីវភាពលំបាក ជួយដោះស្រាយពួកគាត់អោយបានទាន់ពេលវេលា។
ឯកឧត្តមនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម ដឹកនាំក្រុមការងារ អាជ្ញាធរក្រុង ស្រុក ក្នុងខេត្តឧត្តរមានជ័យ ចុះទៅជួយប្រជាពលរដ្ឋដែលរងការបះពាល់ពីខ្យល់កន្ត្រាក់ និងអ្នកមានជីវភាពខ្វះខាត
