ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំ​កិច្ច​ប្រជុំ​ ត្រួតពិនិត្យ​ការងារ​ទទួល​វិភាគទាន​ពី​សប្បុរស​ជន​​ ដេីម្បី​ទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម


កំពង់ចាម​:​ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នាព្រឹក​ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ​២០២០នេះ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានដឹកនាំកិច្ចជុំគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ដើម្បីត្រួតពិនិត្យការងារទទួលវិភាគទានពីសប្បុរសជន ជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់​ លោកស្រី​ អនុប្រធានអចិន្ត្រៃយ៍ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា។

បន្ទាប់ពីកិច្ចប្រជុំឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ដែលចូលរួមវិភាគទានជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ក្នុងឱកាសខួបលើកទី១៥៧ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ “ខ្ញុំស្រលាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា” ។

តាងនាមឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៏នៃរដ្ឋសភា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងក្នុងនាមប្រធានគណៈកម្មាធិការសាខា ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានថ្លែងអំណរគុណ ដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ក្រុមការងារចុះជួយខេត្ត សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ និងវិស័យឯកជនក្នុងខេត្ត ដែលបាន ចូលរួមបរិច្ចាគវិភាគទានជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត​ ផងដែរ​ ៕