ឯកឧត្តម កែវ ពៅ និង ឯកឧត្តម ឡូវ ម៉ាលី អញ្ជើញចុះសាកសួរសុខទុក្ខប្រជាការពារ ភូមិថ្មី ឃុំកំពង់អុស ស្រុកជលគីរី


កំពង់ឆ្នាំងៈនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ឯកឧត្តម កែវ ពៅ ទីប្រឹក្សាក្រសួងសាធារណការនិងដឹកជញ្ជូន និង ឯកឧត្តមឡូវ ម៉ាលី ទីប្រឹក្សាក្រសួងប្រៃសណីយ៍ដោយមានការចូលរួមពីអាជ្ញាធរដែនដីបានចុះសាកសួរសុខទុក្ខប្រជាការពារនៅភូមិថ្មី ឃុំកំពង់អុស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម កែវ ពៅ បានផ្តាំផ្ញើដល់ប្រជាការពារទាំងអស់ខិតខំការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋអោយបានល្អ ជាពិសេសចូលរួមសហការជាមួយអាជ្ញាធរ និង សមត្ថកិច្ចបង្រ្កាបបទល្មើសកុំអោយកើតមានក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន។ បន្តផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលអោយប្រជាពលរដ្ឋយល់ដើម្បីចូលរួមការពារនិងទប់ស្កាត់ជំងឺកូវីដ១៩។

ក្នុងឱកាសនោះដែរឯកឧត្តម កែវ ពៅ និង ឯកឧត្តម ឡូវ ម៉ាលី បានបំពាក់ឯកសណ្ឋានជូនប្រជាការពារចំនួន៧រូបនិងចែកជូនក្រម៉ាម្នាក់២,ម៉ាស,អាកុល,
សាប៊ូ,ទឹកក្រូច,ទឹកសុទ្ធ,នំប៉ាំង ចំណាយថវិកាសរុប១.២០០.០០០រៀល៕