អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យបន្ត តំបន់មេទឹកកណ្តៀង


(កំពង់ចាម)៖ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យបន្ត តំបន់មេទឹកកណ្តៀង ស្ថិតនៅក្នុងភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត ព្រះអាជ្ញាអបសាលាដំបូងខេត្ត មន្ត្រីរាជការសាលាខេត្ត មន្ទីរ ស្ថាប័នជំនាញ និងអាជ្ញាធរស្រុកបាធាយ ជាច្រើនរូប។