ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលដឹកនាំដោយ ឯកឧត្តម យឹម លាង នាយករងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា បានចុះពិនិត្យ និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ចំនួន៣៧៧០នាក់ ស្ថិតនៅបរិវេណសាលាបឋមសិក្សាកៀនស្វាយក្នុង ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយបានពិនិត្យ អ្នកជំងឺភ្នែក បានចំនួន ៨១០នាក់, ជម្ងឺមាត់-ធ្មេញ ត្រចៀក ច្រមុះ បំពង់ក បានចំនួន៥៤១នាក់, វះកាត់តូច បានចំនួន ៤០នាក់, ជំងឺទូទៅនិងជម្ងឺកុមារ ២៣២០នាក់ និងពិនិត្យ Echo បានចំនួន៥៩នាក់។
ក្នុងឱកាសនោះផងដែរ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចភក្តី ក៏បានផ្តល់ជូននូវរទេះរុញអ្នកពិការ ដល់លោកតា លោកយាយ និងអ្នកពិការ ចំនួន៥គ្រឿង, ឈើច្រត់១គូ និងបាន បញ្ចូនជំងឺធ្ងន់ទៅមន្ទីរពេទ្យបង្អែកខណ្ឌមានជ័យ ចំនួន១នាក់ ផងដែរ។