ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ចុះជួសជុលថែទាំប្រចាំទំនប់ទឹក អូរកំបោរ


នៅថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ចុះជួសជុលថែទាំប្រចាំទំនប់ទឹក អូរកំបោរ ស្ថិតនៅឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ ។ ក្នុងនោះការងាររួមមាន ៖
១. ការងារដីទំនប់ ០១ខ្សែប្រវែង ៨០០ម៉ែត្រ
២. ការងារដីប្រឡាយមេនាំទឹក ០១ខ្សែ
ប្រវែង ១៧៦ម៉ែត្រ
៣. ការងារដីប្រឡាយមេ ០២ខ្សែប្រវែង
១៨៥៨ម៉ែត្រ
៤. សំណង់ទ្វារទឹកស្រោចស្រពលើទំនប់ ០២កន្លែងទ្វារ ០៤សន្លឹក
៥. សំណង់ស្ទាក់ទឹកលើប្រឡាយមេចំនួន ០៥កន្លែង ទ្វារ ០៥សន្លឹក
ទំនប់ទឹកអូរកំបោរមានលទ្ធភាពស្រោចស្រពស្រូវរដូវវស្សាបានចំនួន ៧៦០ហិកតា និងស្រូវរដូវប្រាំងបានចំនួន ៣៥ហិកតា និងដំណាំរួមផ្សំបានចំនួន ៥ហិកតា ៕