លេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំដាក់ចេញផែនការសកម្មភាព ចុះអប់រំផ្សព្វផ្សាយតាមក្រុង ស្រុកគោលដៅ


កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោកស្រី ប៊ន សុភី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ដើម្បីដាក់ចេញផែនការសកម្មភាព ចុះតាមបណ្តាក្រុងស្រុកគោលដៅ ក្នុងការផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស។

សមាសភាពចូលរួមក្នុងកិច្ចប្រជុំរួមមាន លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្ត កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ៕