សាខាសមាគមនារី ខេត្តឧត្តរមានជ័យ ចុះសួសុខទុក្ខដល់គ្រួសាក្រីក្ររងគ្រោះដោយសារគ្រោះមហន្តរាយ ចំនួន១២គ្រួសារ


(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ សាខាសមាគមនារី ខេត្តឧត្តរមានជ័យ បានចុះសួសុខទុក្ខដល់គ្រួសាក្រីក្រនិងគ្រួសាដែលរងគ្រោះដោយសារគ្រោះមហន្តរាយ ខ្យល់កន្ត្រាក់រលំផ្ទះប្រពលរដ្ឋសរុបបានចំនួន១២គ្រួសារ ដែលស្ថិតនៅក្នុងស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះផងដែរ សាខាសមាគមនារី ខេត្តឧត្តរមានជ័យ បានចែកជូនក្នុង១គ្រួសាររួមមាន អង្ករ២៥គក មី១កេះ ទឹកត្រី១យួ ទឹកស៊ីអ៊ីវ១យូ ត្រីខ១យួ សារុង១ និងថវិកា ២,៨៩៥,០០០៛ ។