ឯកឧត្តម ពេជ្រ វាសនា ដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យការដ្ឋាន សាងសង់ប្រព័ន្ធធារាសាស្ត្ររាមគុណ និងប្រឡាយប៉ូ ក្នុងស្រុកម៉ោងប្ញស្សី ខេត្តបាត់ដំបង


នៅព្រឹកថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ២០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប បាន ដឹកនាំក្រុមការងារបច្ចេកទេស ត្រួតពិនិត្យដែលមានសមាសភាពចូលរួមពី តំណាងទីប្រឹក្សាបច្ចេកទេសគម្រោង, តំណាងក្រុមហ៊ុនសាងសង់អន្តរជាតិ មន្ត្រីអង្គភាពគ្រប់គ្រងគម្រោង និងមន្រ្តីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានចុះត្រួតពិនិត្យការដ្ឋាន សាងសង់ប្រព័ន្ធធារាសាស្ត្ររាមគុណ និងប្រឡាយប៉ូ ស្ថិតក្នុងស្រុកម៉ោងប្ញស្សី ខេត្តបាត់ដំបង។

មកទល់ពេលបច្ចុប្បន្ននេះ គម្រោង បានសម្រេចលទ្ធផលការងារប្រមាណ ៩៣% នៃទំហំការងារសរុប ៕