នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជាសមាជិកគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជនយុវនិតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និង កិច្ចការនារី នៃរដ្ឋសភា
និង លោកជំទាវ ម៉ាណ ណាវី តំណាងរាស្រ្ដមណ្ឌលរាជធានីភ្នំពេញ អមដំណើរដោយ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនិងចែកអំណោយជាអង្ករ គ្រឿងឧបភោគបរិភោគ និងបានណែនាំពីវិធានការការពារនូវជំងឺកូវីដ ១៩ ជូនប្រជាពលរដ្ឋសាសនិកឥស្លាមចំនួន ១៣៧គ្រួសារ នៅភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា អំណោយទាំងនេះគឺជាជំនួយឧបត្ថម្ភ ពីអង្គការអឌ្ឍចន្ទក្រហមរបស់ប្រទេសអារ៉ាប់រួមអេមីរ៉ាត ( UAE AID – Emirates Red Crescent ) សហការជាមួយសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា (IMAC) ចំនួន១៣៧គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ១៥គីឡូក្រាម និងអាហារ១កញ្ចប់ ៕