(កោះកុង)៖ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងកិច្ចប្រជុំ ស្តីពីការអនុវត្តរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកគិរីសាគរ ក្នុងគោលដៅ ដើម្បីកំណត់សមិទ្ធិផល និងបញ្ហាប្រឈមនានា នៃការអនុវត្តរចនាសម្ព័ន្ធថ្មី ថ្ងៃព្រហស្បតិ៍ ១៥ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។
ដោយកិច្ចប្រជុំនេះផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម ៖
១-ការធានានិរន្តិរភាពរដ្ឋបាល និងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
២-ការគ្រប់បុគ្គលិក។
៣-ការគ្រប់គ្រងកិច្ចការ ឯកសារ និងទ្រព្យសម្បត្តិ។
៤-ការផ្តល់សេវាតាមការិយាល័យច្រកចេញចូល។
៥-ការគាំទ្រដល់រដ្ឋបាលឃុំ។
៦-អំពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
៧-អំពីកិច្ចប្រជុំក្រុមប្រឹក្សាស្រុក។