គណៈប្រតិភូ គណៈកម្មការទី៥ព្រឹទ្ធសភា ជួបជាមួយនឹងអាជ្ញាធរ ស្រុកពញាក្រែក និងអាជ្ញាធរច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង នៅស្រុកពញាក្រែក


នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នៅច្រកទ្វារព្រំដែន អន្តរជាតិ ត្រពាំងផ្លុង ស្រុកពាញាក្រែក ខេត្តត្បូងឃ្មុំ គណៈប្រតិភូ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥ព្រឹទ្ធសភា) ដឹកនាំដោយ ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការ បានអញ្ជើញ ជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុកពញាក្រែក និងអាជ្ញាធរ ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដឹកនាំដោយលោក លី សុភាលីន អភិបាលរងស្រុកពញាក្រែក ដើម្បីសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅ លើវិស័យជំនាញរបស់គណៈកម្មការដូចជាការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងគ្រប់គ្រងជនបរទេស នីតិវិធីនៃការត្រួតពិនិត្យបែបបទ ចេញ-ចូលនៅតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត៕

បន្ទាប់មកគណៈប្រតិភូ បានអញ្ជើញចុះទៅពិនិត្យសកម្មភាព ចេញ-ចូលភ្ញៀវជាតិ-អន្តរជាតិ និងសកម្មភាពប្រកបអាជីវកម្មរបស់ ប្រជាពលរដ្ឋ (កម្ពុជា-វៀតណាម) និងស្វែងយល់វឌ្ឍនភាព លើវិស័យនានា នៅច្រកទ្វាព្រំដែនអន្តរជាតិត្រពាំងផ្លុងផងដែរ។