កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរីដើម្បីផ្សព្វផ្សាយលិខិតលេខ ១៣៩៦ សជណ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ


កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរីដើម្បីផ្សព្វផ្សាយលិខិតលេខ ១៣៩៦ សជណ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ លិខិតលេខ ៧០៤ ធទឧ ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ របស់ក្រសួងធនធានទឹក និងឧតុនិយម និងធ្វើការវាយតម្លៃចំពោះសភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ការងារប្រយុទ្ធជំងឺកូវីដ-១៩ និងកិច្ចការងាចាំបាច់មួយចំនួនទៀត។

កិច្ចប្រជុំនេះធ្វើឡើងនៅរសៀលថ្ងៃទី២១ខែឧសភាឆ្នាំ២០២០
ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ព្រមទាំងមានការចូលរួមពីអភិបាលរងខេត្ត ស្ថាប័នតុលាការ មេបញ្ជាការកងកម្លាំងទាំងបី អភិបាលក្រុង ស្រុកទាំង៩ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការប្រដាប់អាវុធក្រុង ស្រុក មេបញ្ជាការកងកម្លាំងការពារព្រំដែន និងអ្នកពាក់ព័ន្ធផ្សេងទៀត៕