ក្រុមការងារយុវជន CPP ខេត្តព្រះវិហារ ចុះចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រខ្វះខាត ចាស់ជរា នៅសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ


ខេត្តព្រះវិហារ៖នៅវេលាម៉ោង ៥:១៥ នាទីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម យុង គឹមហ៊ាន និងក្រុមការងារយុវជជគណបក្សខេត្តព្រះវិហារ បានចុះចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រខ្វះខាត ចាស់ជរា ពិការនៅក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ចំនួន៣គ្រួសារ នៅភូមិហ្មសែត២ គ្រួសារ ភូមិស្ថាពរ១ គ្រួសារ ឋិតនៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

សម្ភារៈចែកជូនក្នុង១គ្រួសារៗទទួលបាន អង្ករ មី ត្រីខ ទឹកត្រី ទឹកបរិសុទ្ធ សាប៊ូ និងថវិកាមួយចំនួន។