សមាគមនារីខេត្តព្រះសីហនុ ចុះសួសុខទុក្ខ ស្ត្រីសម្រាលកូនមិនគ្រប់ខែមានអាការៈសុខភាពធ្ងន់ធ្ង និងកម្មករសំណង់ ដែលត្រូវជនល្មើសចាក់ធ្លាយពោះ


(ខេត្តព្រះសីហនុ)៖ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ សមាគមនារីខេត្តព្រះសីហនុ បានអញ្ចើញចុះសួសុខទុក្ខ ស្ត្រី ឈ្មោះយ៉ន ម៉ុល សម្រាលកូនមិនគ្រប់ខែមានអាការៈសុខភាពធ្ងន់ធ្ង លំនៅដ្ឋាននៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ដែលអាជ្ញាធរក្រុងបានបញ្ជូនមកសម្រាកព្យាបាលនៅពេទ្យបង្អែកខេត្ត ព្រះសីហនុ។

ក្នុងឱកាស សមាគមនារី ខេត្តព្រះសីហនុ បាននាំយកថវិកា ចំនួន ៥០០០០០ រៀល ដែលជាថវិកាបានពីការចូលរួមឧបត្ថម សមាគមនារីខេត្ត ៣០០,០០០រៀល លោកជំទាវអឿ វ៉ាន់ថា ១០០,០០០រៀល លោកស្រី សុខ លាង ១០០,០០០រៀល។

ជាមួយនេះផងដែរ សមាគមនារីខេត្តព្រះសីហនុ បានចុះសាកសួសុខទុក្ខ បុរសឈ្មោះ ផន កម្មករសំណង់ នៅអូត្រេះ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបានរងរបួស ត្រូវជនល្មើសចាក់ធ្លាយពោះ។ សមាគមនារីខេត្តព្រះសីហនុ បានជួយឧបត្ថម ថវិកាចំនួន ២០០,០០០រៀល ក្នុងនោះ ថវិកាសមាគមនារី ១០០,០០០រៀលនិង ថវិកា លោកស្រី ប្រាក់ ច័ន្ទសុខា ឧបត្តម ចំនួន១០០,០០០រៀល។