ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញ ចែកអំណោយ ជូនដល់អតីតយុទ្ធជន នៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា


(កោះកុង)៖ ឯកឧត្តមប្រធាន បានលើកឡើងថាទាំងនេះ ជាអំណោយបន្តិចបន្តួចមិនអាចបំពេញតម្រូវការរបស់បងប្អូននោះទេ តែជាការចែករំលែក ពីថ្នាក់ដឹកនាំ និងសប្បុរសជននានា ដែលរួមមានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជាមួយគ្នានេះផងដែរ សូមបងប្អូនថែរក្សាអនាម័យ ក្នុងការរស់នៅអោយបានល្អ បង្ការការពារជំងឺកូវីដ-១៩ ព្រមទាំងបន្តអប់រំ ផ្សព្វផ្សាយ ដល់សហគមន៍អំពីជំងឺកូវីដ ថ្ងៃសុក្រ ១ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០៕