ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី៤ នៃ(គ.យ.ក.ស) ប្រជុំពិភាក្សាការងារអំពីបញ្ហាកកស្ទះសំណុំរឿងក្តីនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ


នៅរសៀលថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមទី៤ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត បានដឹកនាំសហការី ប្រជុំពិភាក្សាការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ ដើម្បីពិនិត្យលើបញ្ហាដែលបណ្តាលអោយមានបញ្ហាកកស្ទះសំណុំរឿងនៅសាលាដំបូងខេត្តតាកែវ។