សម្តេច សាយ ឈុំ ទទួលជួបសវនាកា គណៈប្រតិភូព្រឹទ្ធសភាជប៉ុន


ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន គណៈប្រតិភូព្រឹទ្ធសភាជប៉ុន ដែលដឹកនាំដោយ ឯកឧត្តម IWAI Shigeki សមាជិកព្រឹទ្ធសភា នៃព្រឹទ្ធសភាជប៉ុន ចូលជួបសម្តែងការគួរសម និងសវនាកា ក្នុងឱកាស ដែលឯកឧត្តម និងគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា។