នាវេលាព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៧ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ស្ដេចយាងតាមព្រះទីន័ងរថយន្ត ដើម្បីថ្វាយបង្គំ ព្រះអង្គគោកធ្លក ព្រមទាំងថ្វាយគ្រឿងសក្ការៈ និងចែកព្រះរាជអំណោយដល់លោកយាយលោកតា នាបរិវេណប្រាង្គប្រាសាទបាយ័ន ក្នុងឧទ្យានជាតិអង្គរដោយមានការ ហែរហមអមព្រះរាជដំណើរ ដោយព្រះរាជវង្សានុវង្ស និងនាមុីនសព្វមុខមន្ត្រីព្រះបរមរាជវាំង។
រូបភាព : សម្តេចរាជបុត្រី ព្រះអនុជ នរោត្ដម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឫទ័យ ស្ដេចយាងតាមព្រះទីន័ងរថយន្ត ដើម្បីថ្វាយបង្គំ ព្រះអង្គគោកធ្លក
