ពិធីចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី កិច្ចសហប្រតិបត្តិការវិស័យអប់រំរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ នៃព្រះរាជាណាចក្រថៃឡង់ដ៍
ទីស្ដីការក្រសួង ៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រសួងអប់រំយុវជន និងកីឡា បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្ដីពី កិច្ចសហប្រតិបត្តិការវិស័យអប់រំរវាងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំនៃព្រះរាជាណាចក្រថៃឡង់ដ៍ ក្នុងគោលបំណងបន្តផ្លាស់ប្ដូរនូវបទពិសោធន៍ និងពង្រឹងវិស័យអប់រំនៃប្រទេសទាំងពីរដើម្បីឈានទៅសម្រេចឱ្យបាននូវក្របខណ្ឌអប់រំឆ្នាំ២០៣០ ។
ពិធីនេះត្រូវបានចុះហត្ថលេខាដោយឯកឧត្ដម បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដមវេជ្ជបណ្ឌិត TEERAKIAT JAREONSETTASIN រដ្ឋមន្ត្រីក្រសួងអប់រំ នៃព្រះរាជាណាចក្រថៃឡង់ដ៍ ។