ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ នគរបាលរដ្ឋបាលប៉ុស្តិ៍ និងប្រជាការពារសង្កាត់ ចំនួន៣០នាក់ នៅសាលាសង្កាត់គោករកា


នាព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ នគរបាលរដ្ឋបាលប៉ុស្តិ៍ និងប្រជាការពារសង្កាត់ ចំនួន៣០នាក់ ស្ថិតនៅសាលាសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ឯកឧត្តម បានផ្តាំផ្ញើសូមបន្តប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃកូវីដ១៩ ជាពិសេសមិនត្រូវភ្លេចខ្លួននោះទេ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល សារាចរណែនាំ និងវិធានការណ៍ជាច្រើនរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។