ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំសមាជិកសមាជិកាគណៈកម្មការប្រជុំផ្ទៃក្នុង


ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន និងកីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានដឹកនាំសមាជិកសមាជិកាគណៈកម្មការប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែនស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ មុននឹងជួបតំណាងរាជរដ្ឋាភិបាលនាពេលខាងមុខ។

កិច្ចប្រជុំផ្ទៃក្មុងរបស់គណៈកម្មការទី៧នៃរដ្ឋសភានាពេលនេះ ធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នៅវិមានរដ្ឋសភា។