ឯកឧត្តម អ៊ុនចាន់ដា នាំយកសម្ភារៈ និងថវិកាឧបត្ថម្ភប្រជាពលរដ្ឋរុះរើផ្ទះដោយបាក់ច្រាំង ចំនួន៩គ្រួសារ នៅឃុំកោះអណ្តែតស្រុកស្រីសន្ធរ


(កំពង់ចាម)៖ ឆ្លើយតបតនិងការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាក់ស្រុតច្រាំងទន្លេ រហូតដល់បង្ខំចិត្តរុះរើផ្ទះសម្បែង នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អមដំណើរដោយអ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ចាម ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំងបី មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំអំណោយជាសម្ភារៈ និងថវិកាជួយឧបត្ថម្ភប្រជាពលរដ្ឋរុះរើផ្ទះដោយបាក់ច្រាំង ចំនួន៩គ្រួសារ នៅឃុំកោះអណ្តែតស្រុកស្រីសន្ធរ ដោយក្នុង១គ្រួសារទទួលបាន៖ តង់ ១ អង្ករ ៥០គីឡូក្រាមមីម៉ាម៉ា២កេស, ត្រីខកំប៉ុង២យួរ,ទឹកស៊ីអ៊ីវ២យួរ, ទឹកត្រី២យួរ និងថវិកា២០ម៉ឺនរៀល និងប្រគេនវត្តក្រូចសើច បច្ច័យ៤០ម៉ឺនរៀល៕