ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី ១៧ ខែ កុម្ភះ ឆ្នាំ ២០១៧ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញចូលរួមក្នុងពិធីបុណ្យកាត់ឫសសីមាព្រះវិហារ នឹងសម្ភោធសមិទ្ធផលនានា នៅក្នុងបរិវេណវត្តពោធិរុក្ខារាម (ហៅវត្តពោធិ) ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ពិធិនេះប្រារព្វធ្វើនៅ បរិវេណវត្តពោធិរុក្ខារាម ស្ថិតនៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ។