ប្រជុំផ្សព្វផ្សាយស្តីពី ការបើកឲ្យសហព័ន្ធកីឡាជាតិ ដំណើរការហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញ


ភ្នំពេញ ៖ ព្រឹកនេះជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពី ការអនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ បើកដំណើរការហាត់ហ្វឹកហ្វឺន និងប្រកួតលីគ របស់ខ្លួនឡើងវិញជាជំហានៗ ប៉ុន្តែត្រូវមានផែនការច្បាស់លាស់ និងត្រូវគោរពតាមលក្ខខណ្ឌសុវត្ថិភាពមួយចំនួន ។

២៦ ឧសភា ២០២០