ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន អញ្ជើញចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរស់នៅភូមិជ្រៃអណ្តែត


កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន​ តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជាសមាជិកគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន​ យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា បានអញ្ជើញចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរស់នៅភូមិជ្រៃអណ្តែត ឃុំកំពុងអុស ស្រុកពញាឮ ខេត្តកណ្តាល បន្តការការពារ ពីការរីករាលដាលនៃជម្ងឺកូវីដ១៩ កុំអោយកើតមានរលកទី២ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបានផ្តល់នូវសម្ភារៈប្រើប្រាស់និងវ៉ែនតា សម្រាប់លោកតា លោកយាយ និងរទេះរុញចាស់ជរា ចំនួន០២ ធុងទឹកចំណុះ ៣០០លីត្រ ចំនួន០៦ កង្ហារសម្រាប់អ្នកក្រ ចំនួន ០១ សំលៀកបំពាក់ស្រ្តី ចំនួន ០២កំប្លេរ និងអាវកុមារ ចំនួន ០៥កំប្លេរ ផងដែរ ។