អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ចុះសួរសុខទុក្ខ និងចែកអំណោយដល់ ប្រជាពលរដ្ឋងាយរងគ្រោះ មានជីវភាពខ្វះខាត ចំនួន ០៥ គ្រួសារ រស់នៅសង្កាត់ទួលសង្កែទី២


(ឬស្សីកែវ)៖ ថ្ងៃអង្គារ៍ ០៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៤ និង៣០នាទី ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោកជំទាវ អាន ផល្លា និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ រួមដំណើរដោយ ក្រុមការងារអនុសាខាខណ្ឌ និងសង្កាត់ទួលសង្កែទី២ បានចុះសួរសុខទុក្ខ និងចែកអំណោយដល់ ប្រជាពលរដ្ឋងាយរងគ្រោះ មានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង និងជនពិការ ចំនួន ០៥ គ្រួសារ រស់នៅសង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារអនុសាខាខណ្ឌ បាននាំយកអំណោយរបស់អនុសាខាខណ្ឌ មកឧបត្ថម្ភដល់គ្រួសារទាំង ០៥ ដោយក្នុងមួយគ្រួសារៗ ទទួលបាន ៖ អង្ករ ២០ គ.ក ឃីត (គ្រឿងឧបភោគ-បរិភោគ) ០២ កញ្ចប់ និងថវិកា ៣០,០០០ រៀល។ សរុបការចំណាយរួមមាន ៖ អង្ករ ១០០ គ.ក ឃីត ១០ កញ្ចប់ និង ថវិកា ១៥០,០០០ រៀល៕