អភិបាលខណ្ឌឫស្សីកែវ ដឹកនាំក្រុមការងារចម្រុះខណ្ឌ ចុះពិនិត្យការស្តារព្រែកបាក់ទូក


(ឬស្សីកែវ)៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានដឹកនាំក្រុមការងារចម្រុះខណ្ឌ ចុះពិនិត្យការស្តារព្រែកបាក់ទូក ដែលមានទីតាំងស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។