នៅថ្ងៃពុធ ៦កើត ដល់ថៃ្ងព្រហស្បតិ៍ ៧កេីត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ដល់ថៃ្ងទី២៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងជាទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារ អមដំណើរដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានចុះធ្វើបច្ចុប្បន្នប្រព័ន្ធធារាសាស្រ្ត CISIS MOWRAM នៅខេត្តកំពង់ចាម ។ ទំហំការងាររួមមាន ៖
១-ប្រព័ន្ធធារាសាស្ត្រ ៥កុម្ភៈ ស្ថិតនៅឃុំស្វាយទាប ស្រុកចំការលើ
២-ប្រព័ន្ធធារាសាស្ត្រ ក្បាលហុងចាស់ ស្ថិតនៅឃុំល្វា ស្រុចំការលើ
៣-ប្រព័ន្ធធារាសាស្ត្រ ភូមិបី ស្ថិតនៅឃុំល្វា ស្រុកចំការលើ
៤-ប្រព័ន្ធធារាសាស្ត្រ សំរោងជ័យ ស្ថិតនៅឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់
៥-ប្រព័ន្ធធារាសាស្ត្រ ដីក្រហម(តាឯម) ស្ថិតនៅឃុំសូភាស ស្រុកស្ទឹងត្រង់ ៕
ឯកឧត្តម លឹម ពុយ បានចុះធ្វើបច្ចុប្បន្នប្រព័ន្ធធារាសាស្រ្ត CISIS MOWRAM នៅខេត្តកំពង់ចាម
