ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមបុណ្យសពឧបាសិកា នាង អ៊ាម ដែលត្រូវជាម្តាយបង្កើតរបស់លោក អ៊ឹង ទី ប្រធានអង្គភាពច្រកចេញចូលតែមួយ


កំពង់ចាម៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត និងលោកអភិបាលរងខេត្ត បានអញ្ជើញចូលរួមបុណ្យសពឧបាសិកា នាង អ៊ាម ដែលត្រូវជាម្តាយបង្កើតរបស់លោក អ៊ឹង ទី ប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត ដែលទទួលមរណៈភាពកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០កន្លងទៅ ។

បន្ទាប់មក ឯកឧត្តម ក៏បានអញ្ជើញចូលរួមបុណ្យសពលោក យ៉េន ថុល អតីតចៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលទទួលមរណៈភាពកាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០ផងដែរ៕