ឯកឧត្តមហ៊ុន ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខ័ណ្ឌសីមា និងឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិវនារម


នៅព្រឹកថ្ងៃទី១៩ខែកុម្ភះ ឆ្នាំ២០១៧ ឯកឧត្តមហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកចំការលើ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខ័ណ្ឌសីមា និងឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិវនារម ស្ថិតក្នុង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។