ពិធីប្រគល់រង្វាន់ កិច្ចការស្រាវជ្រាវសម្ដេចតេជោ ហ៊ុន សែន សម្រាប់ការប្រកួតប្រជែងការស្រាវជ្រាវរបស់និស្សិតឆ្នាំ២០១៦


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងមានប្រារព្ធពិធីប្រគល់រង្វាន់ «កិច្ចការស្រាវជ្រាវសម្ដេចតេជោ ហ៊ុន សែន» សម្រាប់ការប្រកួតប្រជែងការស្រាវជ្រាវរបស់និស្សិតឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម ហ៊ុន ម៉ានី សមាជិកសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ សកលវិទ្យាធិការ អស់លោក លោកស្រីតំណាងអង្គភាពពាក់ព័ន្ធ និងនិស្សិតមកពីសាកលវិទ្យាល័យផ្សេងៗជាច្រើននាក់ ។
នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានផ្ដល់កិត្តិយសប្រគល់ពានរង្វាន់ និងបំពាក់មេដាយដល់ក្រុមនិស្សិតជយលាភីមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ ។