ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ដឹកនាំក្រុមការងារ អ្នកជំនាញបច្ចេកទេស ចុះត្រួតពិនិត្យដំណើរការ សាងសង់ផ្លូវក្រាលកៅស៊ូ DBST


ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី តែងតែខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីបម្រើផលប្រយោជន៍ប្រជាជន គ្រប់ពេលវេលា គ្រប់ទីកន្លែង ឲ្យតែប្រជាពលរដ្ឋត្រូវការ គឺមានរូប ឯកឧត្តម បណ្ឌិត ចុះជួយដោះស្រាយជូន ជាក់ស្តែងនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី បានដឹកនាំក្រុមការងារ អ្នកជំនាញបច្ចេកទេស បានអញ្ជើញចុះត្រួតពិនិត្យដំណើរការ សាងសង់ផ្លូវក្រាលកៅស៊ូ DBST ប្រវែង៧គីឡូម៉ែត្រ ក្នុងជំហ៊ានទី១ តភ្ជាប់ពីផ្លូវហ៊ុនសែន កែវផុស ទៅដល់ផ្លូវសម្តេចសង្ឃទេពវង្ស ដែលមានប្រវែងសរុប១៤គីឡូម៉ែត្រ ដែលជាគម្រោងរបស់ ក្រសួង អភិវឌ្ឍន៍ជនបទ ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សម្រាប់សម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ធ្វើដំណើរ មានភាពងាយស្រួល៕