លោកយាយ លោកតា នៅក្នុងកម្មវិធីមនុស្សចាស់នៃអង្គការមូលនិធិកុមារកម្ពុជា បានទទួល អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត


លោកយាយ លោកតា នៅក្នុងកម្មវិធីមនុស្សចាស់នៃអង្គការមូលនិធិកុមារកម្ពុជា បានទទួល អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង អំណោយយជាសម្លៀកបំពាក់របស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី តាមរយៈឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA ។

លោកជំទាវ ពេជ ចន្ទមុន្នី បានសំណេះសំណាលផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត និងប្រគល់អំណោយដល់លោកយាយ លោកតា ដែលជាមនុស្សចាស់នៅក្នុងអង្គការនេះប្រកបដោយទឹកចិត្តមនុស្សធម៌និងបរិយាកាសស្និទ្ធស្នាលបំផុត។